តើទិដ្ឋាការ Uniform Schengen ជាអ្វី?
វាគឺជាលិខិតអនុញ្ញាត្តិដែលតម្រូវឱ្យមានដើម្បីចូលនិងស្នាក់នៅក្នុងតំបន់ Schengen ក្នុងរយៈពេលមួយ។ ទិដ្ឋាការនេះគឺមានកំណត់ពេលវេលាមួយជាក់លាក់ហើយអាចត្រូវបានចេញសម្រាប់ការស្នាក់នៅអតិបរមា 90 ថ្ងៃក្នុងរយៈពេល 6 ខែ។
ទិដ្ឋាការផ្តល់ដោយប្រទេស Schengen ណាមួយក៏មានសុពលភាពសម្រាប់ការធ្វើទស្សនកិច្ចទៅកាន់ប្រទេស Schengen ដទៃដែរ។
(ក្នុងករណីពិសេសទិដ្ឋាការអាចមានសុពលភាពសម្រាប់ការចូលប្រទេសបានផ្តល់ទិដ្ឋាការឬសម្រាប់តែប្រទេសមួយចំនួនប្រសិនបើលិខិតឆ្លងដែនរបស់អ្នកដាក់ពាក្យមិនត្រូវបានអនុម័តដោយប្រទេស Schengen ទាំងអស់) ។
តើបណ្តាប្រទេសណាដែលខ្ញុំអាចធ្វើដំណើរជាមួយទិដ្ឋាការ Uniform Schengen របស់ខ្ញុំ?
ប្រទេសអូទ្រីស បែលហ្ស៊ិក សាធារណរដ្ឋឆែក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រេក ហុងគ្រី អ៊ីស្លង់ ស្វីស លីតវៀស លីតថនស្ទិន លីទុយអានី លុចសំបួ ម៉ាល់តា ហូឡង់ ន័រវ៉េ ប៉ូឡូញ ព័រទុយហ្គាល់ ស្លូវ៉ាគី ស្លូវ៉ានី អេស្ប៉ាញ ស៊ុយអែត ,
តើនរណាអាចដាក់ពាក្យសុំទិដ្ឋាការ Schengen នៅកម្ពុជាបាន?
ជនជាតិខ្មែរនិងជនជាតិទី 3 ដែលរស់នៅស្របច្បាប់នៅកម្ពុជា។ សូមប្រាកដថាអ្នកមានសិទ្ធិដាក់ពាក្យសុំទិដ្ឋាការរបស់អ្នក។
តើរដ្ឋជាសមាជិកណាដែលមានសមត្ថភាពពិនិត្យនិងសម្រេចលើពាក្យសុំទិដ្ឋាការរបស់ខ្ញុំ?
រដ្ឋជាសមាជិកមានសមត្ថភាពក្នុងការពិនិត្យនិងសំរេចលើពាក្យសុំទិដ្ឋាការ Schengen គឺជាប្រទេសដែលជាទឹកដីបង្កើតនៃប្រទេសគោលរបស់ទស្សនកិច្ចនោះ។
ប្រសិនបើការធ្វើដំណើររបស់អ្នកច្រើនលើសពីមួយប្រទេស នោះអ្នកគួរតែស្នើសុំទិដ្ឋាការទៅកាន់ស្ថានទូតនៃរដ្ឋជាសមាជិកណាមួយដែល ដំណើរទស្សនកិច្ចនោះត្រូវបានចំណាយរយះពេលការស្នាក់នៅយូរជាងគេ។
ប្រសិនបើមិនអាចកំណត់ប្រទេសចំបងនោះទេ ទិដ្ឋាការរបស់អ្នកគួរតែស្នើរសុំឱ្យស្ថានទូតនៃរដ្ឋជាសមាជិកដែលជាប្រទេសដំបូងដែលអ្នកទៅដល់។
នៅពេលណាដែលអ្នកមិនចាំបាច់អញ្ជើញមកដាក់ពាក្យស្នើរសុំដោយផ្ទាល់
ប្រសិនបើអ្នកធ្លាប់បានស្កេនស្នាមម្រាមដៃរបស់អ្នកសម្រាប់សុំទិដ្ឋាការ Schengen រួចហើយក្នុងកំឡុងពេល 5 ឆ្នាំនេះកន្លងមកនេះ អ្នកអាចដាក់ពាក្យសុំទិដ្ឋាការរបស់អ្នកតាមរយៈអ្នកតំណាងបាន -
មិនថាស្នាមម្រាមដៃរបស់អ្នកត្រូវបានស្កេននៅស្ថានទូតអាឡឺម៉ង់នៅទីក្រុងភ្នំពេញឬនៅក្នុងបេសកកម្មអាល្លឺម៉ង់ផ្សេងទៀតនៅទូទាំងពិភពលោកឬ នៅផ្នែកទិដ្ឋាការណាមួយនៃរដ្ឋសមាជិក Schengen ដទៃទៀត អ្នកមិនតម្រូវអោយ ស្កេនស្នាមម្រាមដៃរបស់អ្នកម្តងទៀតទេ ប៉ុន្តែសូមកត់សម្គាល់ថាការណាត់ជួបទុកនៅតែជាការចាំបាច់។
ការកែប្រែសុពលភាពនៃទិដ្ឋាការ
ស្លាកទិដ្ឋាការ Schengen មិនអាចកែប្រែបានឡើយបន្ទាប់ពីធ្វើការបោះពុម្ពរួច។ ក្នុងករណីអ្នកមានបំណងផ្លាស់ប្តូរផែននៃការធ្វើដំណើររបស់អ្នក នោះអ្នកតម្រូវអោយស្នើរសុំទិដ្ឋាការសារជាថ្មី។ ឯកសារខាងក្រោមនឹងតម្រូវអោយភ្ជាប់ដាក់ជូនក្នុងករណីដែលអ្នកចង់កែប្រែសុពលភាពទិដ្ឋការៈ ទម្រង់បែបបទពាក្យសុំ លិខិតឆ្លងដែន ធានារ៉ាប់រងសុខភាពសម្រាប់រយៈពេលធ្វើដំណើរថ្មី ការស្នើសុំជាលាយលក្ខណ៍អក្សរដើម្បីស្នើរសុំអោយលុបចោលនូវទិដ្ឋាការចាស់ ផែនការសម្រាប់ធ្វើដំណើរថ្មី និងការបង់ថ្លៃទិដ្ឋាការ។
ប្រសិនបើពេលវេលាណាត់ជួបមិនទំនេរ តើខ្ញុំគួរធ្វើយ់ាងណា?
សូមត្រួតពិនិត្យប្រព័ន្ធពេលវេលានៃការណាត់ជួបជារឿយៗ។ នៅពេលការណាត់ជួបមួយត្រូវបានលុបចោលនោះ ពេលវេលាទំនេរនឹងអាចប្រើបានម្តងទៀត។
ខ្ញុំមានកំហុសពេលកំណត់ការណាត់ជួប ខ្ញុំបានបញ្ចូលលេខលិខិតឆ្លងដែនខុសនៅពេលដែលកំណត់ការណាត់ជួប ខ្ញុំបានកំណត់ការណាត់ជួបខុសប្រភេទទិដ្ឋាការ តើខ្ញុំគួរធ្វើយ់ាងណា?
ទិន្នន័យទាំងអស់ដែលបានវាយបញ្ចូលនៅពេលកំណត់ការណាត់ជួប ត្រូវតែត្រឹមត្រូវតាមតំរូវការ បើមិនដូច្នោះទេនោះអ្នកនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលទៅបរិវេណទីស្នាក់ការឡើយ។ ប្រសិនបើអ្នកមានកំហុសនៅពេលកំណត់ការណាត់ជួប សូមលុបវាចោលតាមប្រព័ន្ធណាត់ជួប នោះអ្នកអាចកំណត់ការណាត់ជួបជាមួយព័ត៌មានត្រឹមត្រូវសារជាថ្មីបានភ្លាម។
តើខ្ញុំអាចផ្លាស់ប្តូរការណាត់ជួបជាមួយមនុស្សម្នាក់ទៀតបានឬទេ?
អ្នកមិនអាចផ្លាស់ប្តូរការណាត់ជួបជាមួយអ្នកដ៏ទៃបានទេ អ្នកអាចធ្វើការលុបចោលការណាត់ជួបរបស់អ្នកហើយ និងកំណត់ការណាត់ជួបថ្មីតាមរយៈប្រព័ន្ធការណាត់ជួប។
តើកូនៗ របស់ខ្ញុំតម្រូវអោយមានការណាត់ជួបដែរឬទេ? តើកូនៗ របស់ខ្ញុំត្រូវបង្ហាញខ្លួនដោយផ្ទាល់ដែរឬទេ??
រាល់អ្នកដាក់ពាក្យស្នើរសុំទាំងអស់ រួមទាំងកុមារត្រូវតែធ្វើការណាត់ជួបទុកជាមុន ហើយកុមារក៏ត្រូវបង្ហាញខ្លួនដោយផ្ទាល់ផងដែរ សម្រាប់ការដាក់ពាក្យសុំទិដ្ឋាការរបស់ពួកគេ។
ស្នាមម្រាមដៃរបស់ខ្ញុំត្រូវបានកត់ត្រារួចហើយសម្រាប់ពាក្យសុំទិដ្ឋាការមុន។ តើខ្ញុំនៅតែត្រូវបង្ហាញខ្លួនដោយផ្ទាល់ឬ? តើខ្ញុំត្រូវការណាត់ជួបឬ?
ប្រសិនបើអ្នកធ្លាប់បានស្កេនស្នាមម្រាមដៃរបស់អ្នកសម្រាប់សុំទិដ្ឋាការ Schengen រួចហើយក្នុងកំឡុងពេល 5 ឆ្នាំនេះកន្លងមកនេះ អ្នកអាចដាក់ពាក្យសុំទិដ្ឋាការរបស់អ្នកតាមរយៈអ្នកតំណាងបាន -
មិនថាស្នាមម្រាមដៃរបស់អ្នកត្រូវបានស្កេននៅស្ថានទូតអាឡឺម៉ង់នៅទីក្រុងភ្នំពេញឬនៅក្នុងបេសកកម្មអាល្លឺម៉ង់ផ្សេងទៀតនៅទូទាំងពិភពលោកឬ នៅផ្នែកទិដ្ឋាការណាមួយនៃរដ្ឋសមាជិក Schengen ដទៃទៀត អ្នកមិនតម្រូវអោយ ស្កេនស្នាមម្រាមដៃរបស់អ្នកម្តងទៀតទេ សូមកត់សម្គាល់ថាការណាត់ជួបក្រោមឈ្មោះរបស់អ្នកនៅតែជាការចាំបាច់។
តើមានអ្វីកើតឡើងបើខ្ញុំដាក់ពាក្យស្នើរសុំជាមួយរដ្ឋជាសមាជិកដែលមិនមានសមត្ថភាពពិនិត្យនិងសំរេចលើទិដ្ឋាការរបស់ខ្ញុំ?
នៅពេលដែលពាក្យសុំរបស់អ្នកត្រូវបានទទួល នោះរដ្ឋជាសមាជិកនឹងពិនិត្យផ្ទៀងផ្ទាត់ថា តើគាត់មានសមត្ថភាពដើម្បីធ្វើការពិនិត្យនិងសម្រេចចិត្តលើពាក្យនោះដែរឬទេ ប្រសិនបើរដ្ឋជាសមាជិកមិនមានសមត្ថភាពក្នុងការសម្រេចចិត្តលើពាក្យនោះទេ រដ្ឋជាសមាជិកនោះត្រូវបញ្ជូនទម្រង់បែបបទដាក់ពាក្យស្នើរសុំ ឯកសារដែលអ្នកដាក់ពាក្យបានប្រគល់ជូនទាំងអស់ ផ្ទេរថ្លៃទិដ្ឋាការ និងបញ្ជាក់ថាតើរដ្ឋជាសមាជិកមួយណាដែលមានសមត្ថភាពក្នុងការសម្រេចចិត្តលើពាក្យសុំទិដ្ឋាការ របស់អ្នកបាន។
តើខ្ញុំគួរដាក់ពាក្យសុំទិដ្ឋាការនៅពេលណា?
ការដាក់ពាក្យសុំទិដ្ឋាការ Schengen អាចធ្វើឡើងបានរយះពេលប្រាំមួយខែមុនពេលនៃការចាកចេញធ្វើដំណើរ យើងសូមណែនាំអ្នកគួរដាក់ពាក្យសុំទិដ្ឋាការឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។ នៅពេលដែលពាក្យស្នើសុំត្រូវបានដាក់ស្នើក្នុងរយះពេលតិចជាងពីរសប្តាហ៍មុនថ្ងៃចេញដំណើរ នោះលទ្ធភាពនៃការសម្រេចចិត្តលើទិដ្ឋាការ មិនអាចនឹងទាន់ពេលចាកចេញទេ