សេចក្ដីជូនដំណឹងអំពីសន្តិសុខសម្រាប់អ្នកដាក់ពាក្យដែលមកកាន់មជ្ឈមណ្ឌលពាក្យសុំទិដ្ឋាការអាលឺម្មង់
ដោយសារហេតុផលសន្តិសុខ សម្ភារៈខាងក្រោមនេះនឹងមិនត្រូវបានអនុញ្ញាតឱ្យយកចូលទៅក្នុងមជ្ឈមណ្ឌលពាក្យសុំទិដ្ឋាការអូស្ត្រាលី ឬទុកនៅបរិវេណមជ្ឈមណ្ឌលឡើយ៖
សម្ភារៈដើរដោយថ្មពិល ឬអគ្គិសនី ដូចជាកាមេរ៉ា កាសែតសំឡេង/វីដេអូ ស៊ីឌី អឹមភីស្រ៊ី ហ្វ្លប់ភីឌីស ឡេបថប ឬឧបករណ៍ចាក់ចម្រៀងចល័ត។
កាបូបទាំងអស់ ដូចជាកាបូបធ្វើដំណើរ កាបូបស្ពាយពីក្រោយ វ៉ាលីស កាបូបខោអាវ កាបូបធ្វើពីស្បែក ក្រចៅ ឬក្រណាត់ និងកាបូបសឺមីមានរូត។ មានតែសឺមីជ័រ ដែលដាក់ឯកសារទាក់ទងនឹងពាក្យសុំតែមួយគត់ ដែលត្រូវបានអនុញ្ញាតឱ្យយកចូល។
ស្រោមសំបុត្រ ឬកញ្ចប់ ដែលបិទជិត។ សម្ភារៈ ដែលអាចឆេះបាន ដូចជាឈើគូស/ដែកកេះ/សាំង ជាដើម។
សម្ភារៈស្រួចៗ ដូចជាកន្រ្តៃ កាំបិតចុងស្រួច ឬកន្ត្រៃកាត់ក្រចក។
អាវុធ ឬអាវុធស្រួចៗ ឬសម្ភារៈជាតិផ្ទុះគ្រប់ប្រភេទ។
បញ្ជី ដែលផ្ដល់ជូនខាងលើមិនមានកំណត់ឡើយ។ សម្ភារៈដទៃទៀតអាចត្រូវបានហាមប្រាមផងដែរ ដោយផ្អែកលើឆន្ទានុសិទ្ធិរបស់បុគ្គលិកសន្តិសុខ។
ដោយសារហេតុផលសន្តិសុខ យើងមិនអនុញ្ញាតឱ្យភាគីដែលចង់មកជាមួយ ដូចជាមិត្តភក្តិ សាច់ញាតិ ឬដៃគូទំនាក់ទំនងធុរកិច្ចមកជាមួយអ្នកដាក់ដាក់ពាក្យសុំទិដ្ឋាការឡើយ។ ប៉ុន្តែ អ្នកបកប្រែត្រូវបានអនុញ្ញាតឱ្យមកជាមួយអ្នកដាក់ពាក្យដែលថ្លង់និងមានបញ្ហារាងកាយ។
សូមកត់សម្គាល់៖ មិនមានកន្លែង ដើម្បីទុកសម្ភារៈហាមឃាត់នៅមជ្ឈមណ្ឌលពាក្យសុំទិដ្ឋាការ
អូស្រា្តលីឡើយ។ អ្នកដាក់ពាក្យត្រូវបានស្នើសុំឱ្យរៀបចំទុកដាក់សម្ភារៈទាំងនេះតាមការគួរ មុនពេលចូលទៅកាន់មជ្ឈមណ្ឌល។