top

របៀបស្នើសុំ

ដំណើរការដាក់ពាក្យសុំទិដ្ឋាការ

អ្នកអាចធ្វើការដាក់ពាក្យសុំទិដ្ឋាការ Schengen ទៅកាន់ស្ថានទូតអាឡឺម៉ង់បានដោយការកំណត់ពេលណាត់ជួបនិងបញ្ហាញខ្លួនរបស់អ្នកដោយផ្ទាល់នៅមជ្ឈមណ្ឌលពាក្យសុំទិដ្ឋាការ VFS អាល្លឺម៉ង់ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រចាប់ពីម៉ោង 8:00 ដល់ 15:00 ។

ជំហានទី 1:

រៀបចំឯកសារដាក់ពាក្យស្នើរសុំនិងឯកសារយោងរបស់អ្នក: សូមចូលទៅកាន់ប្រភេទទិដ្ឋាការ - Schengen ភ្ជាប់នៅលើគេហទំព័រនេះដើម្បីស្វែងរកពត៌មានលំអិតដែលទាក់ទងទៅនឹងប្រភេទទិដ្ឋាការដែលអ្នកចង់ដាក់ពាក្យសុំ អ្នកអាចស្វែងរកថ្លៃទិដ្ឋាការ និងឯកសារតំរូវ ទំរង់ពាក្យសុំទិដ្ឋាការ និងព័ណ៌មានច្រើនទៀត។

ជំហានទី 2:

កំណត់ការណាត់ជួបជាមួយមជ្ឈមណ្ឌលពាក្យសុំទិដ្ឋាការ (តម្រូវជាចាំបាច់): ដើម្បីចៀសវាងការរង់ចាំយូរដោយសារចំនួនអ្នកដាក់ពាក្យសុំច្រើនក្នុងពេលតែមួយ យើងសូមណែនាំឱ្យអ្នកកំណត់ការណាត់ជួបទុក មុននឹងទៅមជ្ឈមណ្ឌលពាក្យសុំទិដ្ឋាការ។ ការកំណត់ ការណាត់ជួបគឺមិនមានការគិតប្រាក់ទេ និងតាមពេលវេលាទំនេរ។ ដើម្បីកំណត់ការណាត់ជួបសូមចុចត្រង់នេះ

ជំហានទី 3:

ដាក់ពាក្យស្នើសុំរបស់អ្នក: សូមអញ្ជើញទៅកាន់មជ្ឈមណ្ឌលដាក់ពាក្យសុំទិដ្ឋាការតាមការណាត់ជួប  និងដាក់ស្នើទម្រង់ពាក្យសុំទិដ្ឋាការដែលបានបំពេញរួច ហើយជាមួយឯកសារយោងដែលត្រូវការ។

ជំហានទី 4:

បង់ថ្លៃទិដ្ឋាការ: សូមពិនិត្យតារាង 'ថ្លៃសេវាទិដ្ឋាការ' ដែលបានផ្តល់ជូននៅក្រោមប្រភេទទិដ្ឋាការដែលអ្នកកំពុងដាក់ពាក្យសុំ។ មជ្ឈមណ្ឌលដាក់ពាក្យសុំទិដ្ឋាការទទួលយកថ្លៃទិដ្ឋាការនឹងសេវាតែជាសាច់ប្រាក់ប៉ុណ្នោះ។ មន្ត្រីដាក់ពាក្យនៅមជ្ឈមណ្ឌលសុំទិដ្ឋាការនឹងណែនាំអ្នកអំពីចំនួនទឹកប្រាក់សរុបដែលត្រូវបង់ដែលគិតជាប្រាក់ដុល្លារអាមេរិច។ វិក័យប័ត្រនឹងត្រូវបានផ្តល់ជូនសម្រាប់ការបង់ប្រាក់ទាំងអស់ដែលធ្វើឡើងនៅមជ្ឈមណ្ឌល។

ពីមុន បន្ទាប់