top

ព័ត៌មាន​ថ្មីៗ

  • 12 March 2024

    សូមជម្រាបថា គេហទំព័រ VIDEX សម្រាប់ទម្រង់ពាក្យសុំអនឡាញបច្ចុប្បន្នកំពុងប្រឈមនឹងការរំខានផ្នែកបច្ចេកទេស ហើយប្រហែលជាមិនមានគ្រប់ពេលនោះទេ។ យើងសូមអភ័យទោសចំពោះភាពរអាក់រអួលដែលវាអាចបណ្តាលឱ្យ។

  • 04 May 2020

    ដោយមើលឃើញពីការរីករាលដាលនៃ COVID-19 (វីរុស កូរ៉ូណា) នាពេលបច្ចុប្បន្ន មជ្ឈមណ្ឌលទទួលពាក្យ សុំទិដ្ឋាការអាល្លឺម៉ង់ និងការផ្តល់ពត៌មាន តាមទូរស័ព្ទ ដែល ឆ្លងកាត់តាមបណ្តាញ VFS Global ត្រូវបានបិទជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹង ជាថ្មី។ សេវាកម្មណាត់ជួប ដាក់ពាក្យសុំទិដ្ឋាការអាល្លឺម៉ង់ក៏នឹងត្រូវ បិទផងដែរ។

    សូមអរគុណ និង សូមទទួលការគោរពពីយើងខ្ញុំ

  • 20 March 2020

    អ្នកដំណើរមកពីប្រទេស​ទាំងអស់នឹងត្រូវបដិសេធមិនឱ្យចូលអឺរ៉ុប លើកលែងតែសមាជិកសហភាពអឺរ៉ុប ចក្រភពអង់គ្លេស Lichtenstein, Switzerland, Norway and Iceland និងអ្នកកាន់លិខិតអនុញ្ញាតស្នាក់នៅឬប្រភេទទិដ្ឋាការ D នៃប្រទេសដែលបានរៀបរាប់ខាងលើដែរធ្វើរដំណើរទៅកាន់ប្រទេសកំណើតរបស់ខ្លួនតាមរយៈប្រទេសអាល្លឺម៉ង់

    ការលើកលែងសម្រាប់ប្រទេសអាល្លឺម៉ង់៖

    ពលរដ្ឋអាល្លឺម៉ង់និងសមាជិកគ្រួសាររបស់ពលរដ្ឋអាល្លឺម៉ង់; អ្នកដំណើរនៃប្រទេសដទៃទៀតដែលមានភ័ស្តុតាងនៃហេតុផលសំខាន់ (!) ដើម្បីចូលប្រទេសអាឡឺម៉ង់ អាចចូលបានលុះត្រាតែមានការយល់ព្រមពីអន្តោប្រវេសន៍អាល្លឺម៉ង់។

    ទិដ្ឋាការ Schenegen៖

    ដូច្នេះស្ថានទូតអាឡឺម៉ង់នឹងមិនទទួលយកពាក្យសុំទិដ្ឋាការទៀតទេ លុះត្រាណាតែមានការជូនដំណឹងជាថ្មីរ លើកលែងតែមូលហេតុដែលបានរៀបរាប់ខាងលើ។

  • 01 February 2020

    ការដាក់ពាក្យសុំទិដ្ឋាការ Schengen អាចធ្វើឡើងបានរយះពេល6ខែមុនពេលនៃការចាកចេញធ្វើដំណើរ យើងសូមណែនាំអ្នកគួរដាក់ពាក្យសុំទិដ្ឋាការឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។ នៅពេលដែលពាក្យស្នើសុំត្រូវបានដាក់ស្នើក្នុងរយះពេលតិចជាងពីរសប្តាហ៍មុនថ្ងៃចេញដំណើរ នោះលទ្ធភាពនៃការសម្រេចចិត្តលើទិដ្ឋាការ មិនអាចនឹងទាន់ពេលចាកចេញទេ

  • 19 December 2019

    ទីស្នាក់ការទទួលពាក្យស្នើសុំទិដ្ឋាការអាល្លឺម៉ង់នឹងត្រូវបិទនៅថ្ងៃទី ២៤ - ២៦ ខែ ធ្នូ ឆ្នាំ ២០១៩.

    ទីស្នាក់ការទទួលពាក្យស្នើសុំទិដ្ឋាការអាល្លឺម៉ង់នឹងត្រូវបានបិទនៅថ្ងៃទី ២៤ - ២៦ ខែ ធ្នូ ឆ្នាំ ២០១៩ សម្រាប់ ទិវាបុណ្យនូអែល ។

    យើងខ្ញុំចូលធ្វើការធម្មតាវិញ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៩ ។

  • 01 November 2019

    ការផ្លាស់ប្តូរដ៏សំខាន់នៃធានារាប់រងសម្រាប់គ្រប់ប្រភេទទិដ្ឋាការ ចាប់ពីថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2019 តទៅ

    ចាប់ពីថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2019 តទៅ ស្ថានទូតអាល្លឺម៉ង់នៅរាជធានីភ្នំពេញ នឹងឈប់ទទួល ធានារាប់រងសម្រាប់គ្រប់ប្រភេទទិដ្ឋាការពីក្រៅប្រទេសហើយ។

    ប្រសិនបើអ្នកមានអ្នកធានា ឬ បានទិញធានារាប់រងរួចនោះ អ្នកតំរូវអោយទិញបន្ថែមនូវធានារាប់រងថ្មីពីក្រុមហ៊ុនដែលស្ថានទូតអាល្លឺម៉ង់នៅរាជធានីភ្នំពេញទទួលស្គាល់ប៉ុន្នោះ។

    នេះជាក្រុមហ៊ុនធានារាប់រងដែលស្ថានទូតអាល្លឺម៉ង់នៅរាជធានីភ្នំពេញទទួលស្គាល់ ចុចត្រង់នេះ