top

ទិដ្ឋាការ​ទេសចរ

ទិដ្ឋភាព​ទូទៅ

អ្នកដាក់ពាក្យសុំទាំងអស់រួមទាំងកុមារ / ទារកត្រូវតែដាក់ពាក្យសុំទិដ្ឋាការ Schengen ដោយខ្លួនឯងនិងដោយការណាត់ជួបតែប៉ុណ្ណោះ កាលបរិច្ឆេទណាត់ជួបគឺតម្រូវអោយធ្វើតាមរយះអ៊ីនធឺណិត (សូមមើលកាលវិភាគណាត់ជួប) ដោយខ្លួនឯង។

អ្នកដាក់ពាក្យសុំដែលចង់ធ្វើដំណើរកម្សាន្តសម្រាប់គោលបំណង ទេសចរណ៍ ដូចជាការទៅលំហែរកាយ ការដើរកម្សាន្ត ឬ ការទស្សនាកម្សាន្តដោយការកក់កន្លែងស្នាក់នៅផ្ទាល់ខ្លួនរបស់ពួកគេ (សណ្ឋាគារ ផ្ទះសំណាក់ B&Bការបោះតង់) ត្រូវតែដាក់ពាក្យធ្វើជាអ្នកទេសចរ។

ថ្លៃទិដ្ឋាការ

ប្រភេទ​ទិដ្ឋាការ​ តម្លៃ​ពាក្យ​សុំ​ទិដ្ឋាការ តំលៃសេវាកម្ម VFS
​ទិដ្ឋាការ Schengen (ទូទៅ) EUR € 80.00 USD $36
​ទិដ្ឋាការ Schengen សម្រាប់ក្មេងអាយុ ៦-១១ ឆ្នាំ EUR € 40.00 USD $36
​ទិដ្ឋាការ Schengen សម្រាប់ក្មេងអាយុក្រោម ៦ឆ្នាំ EUR € 00.00 USD $36
​ទិដ្ឋាការ Schengen (ពិសេស) EUR € 35.00 USD $36

សូមចំណាំ:

ថ្លៃសេវាទិដ្ឋាការទាំងអស់អាចផ្លាស់ប្តូរបានដោយមិនចាំបាច់ជូនដំណឹងជាមុន។

កម្រៃទាំងនេះមិនអាចសងវិញបានទេ។

តម្លៃសេវា VFS អាចត្រូវបានទូទាត់ជាសាច់ប្រាក់ជាប្រាក់ដុល្លារតែប៉ុណ្ណោះ។

ទិដ្ឋាការ Schengen (ពិសេស) ប្រើបានចំពោះ (Russia, Ukraine, Moldavia, Bosnia and Herzegovina, Albania, Macedonia, Serbia, Montenegro, Georgia, Azerbaijan, Armenia)

ឯកសារ​តម្រូវ

សូមមើលបញ្ជីនៃឯកសារតម្រូវខាងក្រោមមុនពេលធ្វើការដាក់ពាក្យស្នើសុំរបស់អ្នក។ ធ្វើដូចនេះនឹងកាត់បន្ថយឱកាសនៃការបដិសេធទិដ្ឋាការរបស់អ្នកដោយសារតែឯកសារមិនត្រឹមត្រូវឬមិនគ្រប់គ្រាន់។

ទាញយកបញ្ជីត្រួតពិនិត្យឯកសារសូមចុចនៅទីនេ

សេចក្តីណែនាំសម្រាប់អ្នកដាក់ពាក្យសុំមានអាយុក្រោម 18 ឆ្នាំ:

សម្រាប់ក្មេងទាំងអស់អាយុក្រោម 18 ឆ្នាំ ឪពុកម្តាយទាំងពីរត្រូវមានវត្តមាននៅមជ្ឈមណ្ឌលផ្ដល់ទិដ្ឋាការដើម្បីចុះហត្ថលេខាលើទម្រង់ពាក្យសុំទិដ្ឋាការ។

អ្នកដាក់ពាក្យស្នើរសុំទាំងអស់អាយុក្រោម 18 ឆ្នាំដែលធ្វើដំណើរដោយតែម្នាក់ឯង ឬជាមួយឪពុកម្តាយតែមួយត្រូវតែដាក់លិខិតយល់ព្រមឬបែបបទសុំការអនុញ្ញាតនិងច្បាប់ចម្លងលិខិតឆ្លងដែនរបស់ឪពុកឬម្តាយដែលមិនធ្វើដំណើរ

ប្រសិនបើពាក្យសុំរបស់អ្នកត្រូវបានដាក់ជូនដោយអ្នកតំណាងអ្នកត្រូវតែផ្ញើលិខិតស្នើសុំរួមជាមួយពាក្យសុំទិដ្ឋាការរបស់អ្នក។

ព្រឹត្តិបត្រព័ត៌មានបញ្ជីឯកសារចាំបាច់តម្រូវទិដ្ឋាការទេសចរណ៍ - បោះពុម្ពនិងភ្ជាប់ជាមួយពាក្យសុំរបស់អ្នក។

សេចក្តីបញ្ជាក់លម្អិត​អំពី​រូបថត

សូមផ្តល់រូបថតថ្មីៗ 2 សន្លឹកដែលបំពេញតាមតម្រូវការដូចខាងក្រោម:

ថតយក ផ្ទៃខាងក្រោយស្រាល (ពណ៌សឬពណ៌ប្រផេះ) ដូច្នេះរូបអ្នកអាចបែងចែកដាច់ ជាមួយផ្ទៃខាងក្រោយ។

គុណភាពច្បាស់និងមុខគួរគ្របដណ្តប់យ៉ាងហោចណាស់ 80% នៃរូបភាព

ទំហំ 3,5 x 4,5 សង់ទីម៉ែត្រ

ប្រសិនបើរូបថតដែលបង្ហាញមិនបានបំពេញតាមតម្រូវការទាំងនេះទេ (សូមមើលឧទាហរណ៍នៅទីនេះ) ដូចច្នេះហើយ ពាក្យស្នើរសុំទិដ្ឋាការនឹងត្រូវបានចាត់ទុកថាមិនពេញលេញហើយអ្នកដាក់ពាក្យនឹងត្រូវបានស្នើសុំឱ្យយករូបថតថ្មីនៅក្នុងស្តង់រូបថតនៅក្នុងមជ្ឈមណ្ឌលដាក់ពាក្យសុំទិដ្ឋាការ។

រយៈពេល​ត្រួតពិនិត្យ​

ពេលវេលាត្រួតពិនិត្យអប្បបរមានៃពាក្យសុំទិដ្ឋាការគឺយ៉ាងហោចណាស់ 7 ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីការដាក់ពាក្យស្នើសុំជាមួយ VFS ដូច្នេះអ្នកដាក់ពាក្យស្នើរសុំត្រូវទុកពេលវេលាឱ្យបានគ្រប់គ្រាន់ - ប្រហែលជា 15 ថ្ងៃនៃថ្ងៃប្រតិទិនរវាងកាលបរិច្ឆេទណាត់ជួបនិងកាលបរិច្ឆេទធ្វើដំណើរ - ដើម្បីអោយបេសកកម្ម ត្រួតពិនិត្យការដាក់ពាក្យស្នើរសុំទិដ្ឋាការរបស់ពួកគេ។ ; មិនមាននូវការធានាណាមួយដែលអាចត្រូវបានផ្តល់ឱ្យនោះទេទៅលើកាលបរិច្ឆេទត្រឡប់មកវិញរបស់ការស្នើរសុំទិដ្ឋាការដោយហេតុថាការពន្យារពេលនឹងអាចកើតមានឡើង។

សូមធ្វើការដាក់ពាក្យសុំទិដ្ឋាការរបស់អ្នកអោយបានកាន់តែឆាប់ ដើម្បីចៀសវាងបញ្ហាផ្សេងៗ។

ការសម្រេចទិដ្ឋការទាំងអស់គឺធ្វើឡើងដោយការសំរេចចិត្តរបស់ស្ថានទូតអាល្លឺម៉ង់នៅទីក្រុងភ្នំពេញ

ទម្រង់​អនឡាញ

ពាក្យសុំទិដ្ឋាការ Schengen (ធ្វើតាមរយះអនឡាញ)